DJ Promedical - шаблон joomla Mp3

Contact

Tel: (+855) 023 224 580
Email:  This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.ycc.org.kh
View YCC Map

  • 1.jpg
  • 2.jpg
  • 3.jpg
  • 4.jpg
  • 5.jpg
  • 6.jpg
  • 7.jpg
  • 22.jpg
  • slide2.jpg
  • slide3.jpg

You are here:

វគ្គសិក្ខាសាលា លើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី ២៦ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាយុវជនកម្ពុជាសាខាខេត្តសៀមរាបមានពិធីបញ្ចប់វគ្គសិក្ខាសាលា លើកស្ទួយលទ្ធិប្រជាធិបតេយ្យ លើកទី១ក្នុងឆ្នាំ២០១៥ ដែលមានសិក្ខាកាមចូលរួមចំនួន ៤៦ នាក់ ក្នុងនោះស្រី២៨នាក់ ក្រោមការបណ្តុះបណ្តាលពីលោក ជា ផុង ជាអ្នកសម្របសម្រួលប្រចាំបីតំបន់។វគ្គសិក្ខាសាលានេះបណ្តុះបណ្តាលចំនួន៤សបា្តហ៍ ដែលសបា្តហ៍និមួយៗ សិក្សាទៅលើប្រធានបទផ្សេងៗគ្នា។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំនងពង្រឹងសមត្ថភាពយុវជនអោយពួកគាត់យល់ដឹងពីបីចំនុចសំខាន់ៗ៖

១. បណ្តុះបណ្តាលយុវជនអោយយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ

២. ការចូលរួមរបស់យុវជនក្នុងរបបប្រជាធិបតេយ្យ

៣. អភិបាលកិច្ចល្អ ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះត្រូវបានក្រុមប្រឹក្សាយុវជនកម្ពុជាបណ្តុះបណ្តាលតាំងពីឆ្នាំ ២០០២ មកម៉្លេះ ដែលក្នុងនោះយើងបានបណ្តុះបណ្តាលទៅដល់យុវជនទាំង ១៣ រាជធានី ខេត្តក្រុង។

លោក សឿន ហ៊ិវ ជាសិក្ខាកាមមួយរូបដែលបានចូលរួមវគ្គសិក្ខាសាលា លើកស្ទួយលទ្ធិប្រជាធិបតេយ្យ បានមានប្រសាសន៍ថា “ការសិក្សាក្នុងវគ្គនេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់យុវជន និងសហគមន៍របស់ពួកគាត់។

តួយ៉ាងគាត់បានទទួលចំនេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ ដឹងពីសារៈប្រយោជន៍នៃការចូលរួមប្រជុំឃុំ អាចយកបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់ដាក់ជូនសាលាឃុំអោយជួយដោះស្រាយ និងដឹងពីអភិបាលកិច្ចល្អ ហើយជាពិសេសទៅទៀតនោះគឺការចូលរួមរបស់យុវជនក្នុងរបបប្រជាធិបតេយ្យ”។

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ជាស្ថាពរ ពោរពេញទៅដោយភាពរីករាយពីសិក្ខាកាមដែលបានចូលរួម ហើយក៏មានការប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្រុមប្រឹក្សាយុវជនកម្ពុជា ផងដែរ។

 

 

 

 

 

Address:#37A, St.348 , Sangkat Boeng Kengkong III, Khan Chamkamon, Phnom Penh.