www.ycc.org.kh

Khmer
  • Create an account
+(855-23) 882 602 Contact us

Font Size

Screen

Profile

Menu Style

Cpanel

របៀបសន្សំ និងរក្សាទុកលុយរបស់យុវវ័យ

  • PDF

Share this post

វិធីងាយៗក្នុងការគ្រប់គ្រងលុយសំរាប់យុវវ័យ តើអ្នកដែលធ្លាប់ឆ្ងល់ទេថា យុវវ័យមួយចំនួនតែងតែចំណាយលុយយ៉ាងខ្ជះខ្ជាយសំរាប់ការសប្បាយរបស់ពួកគេ។

ហើយមួយចំនួនមានប្រើប្រាស់កាតក្រេឌីតជំនួយដោយការឪ្យលុយដែលខ្លួនមាន ដែលការចំណាយទាំងអស់នេះ មិនមានភាពសមរម្យ និងខ្វះការរបៀបក្នុងការគ្រប់គ្រងលុយ។ ពេលខ្លះពួកគេមិនបានចំណាយលុយទៅតាមប្រាក់ចំណូលរបស់ ពួកគេនោះទេ ដែលបញ្ហាទាំងអស់នេះអាចធ្វើឪ្យមនុស្សម្នាក់ៗឈានដល់ការជំពាក់ បំណុលគេ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះដែល នឹងអាចកើតឡើងលើរូបអ្នក ខ្លួនអ្នកផ្ទាល់គួរតែធ្វើតាមការណែនាំពីវិធីគ្រប់លុយដូចខាងក្រោម ៖

១.ទិញរបស់ដែលប្រើប្រាស់រួច វិធីមួយដែលមានប្រសិទ្ឋភាពបំផុតក្នុងការគ្រប់គ្រងលុយសំរាប់យុវវ័យគឺត្រូវទិញ និងប្រើប្រាស់របស់ណាដែលមានតំលៃថោក ឬក៍របស់ដែលប្រើប្រាស់រួច (របស់ជជុស)។ប្រសិនជាចង់ទិញ ម៉ូតូ ទូរសព្ទ័ដៃ គ្រឿងសង្ហារឹម ឬក៍របស់ថ្លៃមួយចំនួនទៀត អ្នកគួរតែធ្វើការពិចារណាទៅលើរបស់ដែលប្រើប្រាស់រួច ពីព្រោះវាមានតំលៃថោកខ្លាំងជាងរបស់ដែលថ្មី។ ប្រសិនជាយើងរលេកមើលនៅទីក្រុងភ្នំពេញសព្វថ្ងៃ មានហាងលក់របស់របបជជុសជាច្រើនរួមទាំងរថយន្តនិងសម្លៀកបំពាក់។

២.បង្កើតគណនីធនាគាសំរាប់ប្រើប្រាស់ពេលមានបញ្ហា បង្កើតគណនីធនាគាប្រើប្រាស់សំរាប់ពេលចាំបាច់គឺវាពិតជាមានសារៈសំខាន់ខ្លាំង ជាពិសេសនៅពេលដែលអ្នកគ្មានភាពច្បាស់លាស់ក្នុងការប្រើប្រាស់លុយឪ្យបានត្រឹមត្រូវ។ បញ្ជូលលុយមួយចំនួនទៅក្នុងគណនី បន្ទាប់ពីសល់ពីការប្រើប្រាស់ប្រចាំខែ។ ប៉ុន្តែត្រូវឪ្យប្រាកដថា គណនីទាំងអស់នោះ នឹងត្រូវប្រើប្រាស់នៅពេលដែលចាំបាច់បំផុត ឧទាហរណ៍នៅពេលមានជំងឺ និងមានគ្រោះថ្នាក់ជាដើម។ លុយក៍អាចប្រើប្រាស់ម្តងម្កាលដែរដូចជាបើកជំនួញរកស៊ីជាដើម។

៣.បង្កើតគណនីសន្សំផ្ទាល់ខ្លួន វាមិនសំខាន់ទេក្នុងការជ្រើសរើសធនាគារណាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវបង្កើតគណនីសន្សំផ្ទាល់ខ្លួមមួយ ដើម្បីទទួលបានការប្រាក់ខ្លះ។ អ្នកមិនត្រូវទុកលុយនៅក្នុងទូរ ឬការបូបចោលទទេៗនោះទេ តែត្រូវឪ្យលុយរបស់អ្នកធ្វើការ ដោយបញ្ចូលលុយមួយចំនួនជារៀងរាល់ខែចូលទៅក្នុងគណនីសន្សំ ដូច្នេះ អ្នកនឹងទទួលបានការប្រាក់ដែលបានកំណត់។ ចំនួនលុយកាន់តែច្រើនដែលអ្នកបញ្ចូល ការប្រាក់កាន់តែច្រើនអ្នកនឹងទទួលបាន។ ៤.រកចំណូលបន្ថែម ក្នុងភាពជាយុវវ័យ អ្នកត្រូវចេះស្វែងរកវិធីផ្សេងៗ ដើម្បីសែ្វងរកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់លើការចំណាយប្រចាំខែ ជាជាងរកចាំតែលុយដែលឪពុកម្តាយផ្តល់ឪ្យ។ ប្រសិនជាអ្នកមានជំនាញអ្វីមួយ ដូចជាជំនាញសរសេរ និងជំនាញព័ត៌មានវិជ្ជា អ្នកអាចធ្វើការបង្កើតជាគេហទំព័រ ឬក៍ប្លុកផ្សេងៗ ដើម្បីរកចំណូលពីជំនាញទាំងអស់នេះ។

តាមការសង្កេត យុវវ័យមួយចំនួនមានប្លុកផ្ទាល់ខ្លួន ដែលជាកន្លែងសំរាប់ពួកគេសរសេរអ្វីៗ ដែលពួកគេចង់សរសេរ ហើយការសរសេរ និងបង្ហោះនេះទៀតសោត វាមិនអត់ប្រយោជន៍នោះទេពោលគឺអាចរកលុយបានមួយចំនួនតូចផងដែរ។ សរុបសេចក្តីមក ប្រសិនជាយុវវ័យគ្រប់គ្នាត្រាប់តាមវិធីងាយៗដូចបានរៀបរាប់ ពួកគេនឹងអាចមានលទ្ឋភាពគ្រប់គ្រងលុយបានប្រសើរជាងមុន ហើយពួកគេក៍អាចយល់ពីតំលៃលុយបានជាងមុនផងដែរ។

ប្រភពអត្ថបទ៖ សុខភាព


រាល់អត្ថបទខាងលើគឺជាគំនិតរបស់អ្នកសរសេរទៅលើប្រធានបទនេះ វាមិនឆ្លុះបញ្ចាំងគំនិតរបស់ YCC ឬក៏ម្ចាស់ជំនួយឡើយ

Clock


Home