ភ្នំពេញ:លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិគណ:កម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការ
បោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៃកម្ពុជាបានមានប្រសាសន៏នៅក្នុង”សិក្ខាសាលាក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់”
នៅព្រឹកថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ ២០១២ ដែលសហការរៀបចំឡើងដោយ អង្គការជនពិការកម្ពុជា និងគណ:កម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៃកម្ពុជានៅសណ្ឋាគារ ភ្នំពេញថា: កន្លងមកស្ថាប័នរបស់លោកបានធ្វើសកម្មភាពមួយចំនួនដែលទាក់ទងនិងការបោះឆ្នោតឃុំ សង្កាត់រូមមាន ផ្សព្វផ្សាយការអប់រំសាធារណ:ជន បណ្តុះបណ្តាលអ្នកសង្កេតការណ៏ និងការដាក់ពង្រាយអ្នកសង្កេតការណ៏។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា មានប្រសាសន៏ទៅកាន់អ្នកចូលរួមសិក្ខាសាលា
ជាលទ្ធផលអ្នកសង្កេតការណ៏បានរកឃើញថា អ្នកបោះឆ្នោត ៣៣៩៣ នាក់មានជនពិការ ចំនួន ២៨៣ នាក់ ស្រ្តី ១១៥ នាក់ ស្មើ២% មានអ្នកបោះឆ្នោតពិការ ៤ ប្រភេទ ពិការភ្នែក ៦៩ នាក់ ពិការកាយសម្បទា ១៧៣ នាក់ ពិការគថ្លង់ ២៨នាក់ និងពិការសតិបញ្ញ១៤នាក់ ។ លោកបានបន្តថា: មានបញ្ហាប្រឈមនានាដែលកើតមានចំពោះជនពិការដូចជា ខ្វះសំភារះ ផ្ទាំងរូបភាពអប់រំ ឬសឺមីស្ទាប ខ្វះជំនួយការ ខ្វះភាពសញ្ញា ខ្វះការរៀបចំទីកន្លែង ជំរាល ខ្វះការពន្យល់ណែនាំ ពីនិតិវិធីក្នុងការសុំជំនួយ អំពីររៀបគូសសន្លឹកឆ្នោត សម្រាប់អ្នកពិការភាព គថ្លង់និងពិការភ្នែក ខ្វះការដាក់បន្ទាបហិបឆ្នោត និងខ្វះការផ្តល់អទិភាពចូលទៅបោះឆ្នោមុន។ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានមានប្រសាសន៏ផងដែរថា អ្នកពិការ ទាំងអស់ជាមនុស្ស ដូចនេះពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរបស់ខ្លួន និងការប្រើប្រាស់សិទ្ធិនានា នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តកំណត់ជោគវាសនាប្រទេសជាតិ បើទោះបីជាពួកគាត់ពិការភាពមែន ប៉ុន្តែមិនមានន័យថា គាត់គ្មានសមត្ថភាព ឬសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ នៅក្នុងសង្គមឡើយ។ លោកក៏បានសំណូមពរ និងក្រើនរំលឹកផងដែរដល់គ្រប់តំណាងគណបក្សនយោបាយ ទាំងអស់សូមកុំមើលរំលងជនពិការ ដែលជាកត្តាដែលនាំឲ្យគណបក្ស របស់ខ្លួនបាត់នៅសំឡេង សន្លឹកឆ្នោត និងត្រូវផ្តល់ឪកាសដល់ជនពិការដែលមានសមត្ថភាពគ្រប់គ្រាន់ ជាបក្ខភាព តំណាងរាស្រ្ត ឬនៅក្នុងការបោះឆ្នោតព្រឹទ្ឋសភាផងដែរ។
ដោយ: សុខ វុធី




