www.ycc.org.kh

Khmer
  • Create an account
+(855-23) 882 602 Contact us

Font Size

Screen

Profile

Menu Style

Cpanel

មរតកសំនៀងដើមនៅតែស្ថិតក្នុងបេះដូងយុវជនខ្មែរ

  • PDF

Share this post

រាជធានីភ្នំពេញ៖យុវជន ប៉ុក បុណ្ណាត ដែលមានទីលំនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លូនចំពោះការពេញចិត្តស្តាប់បទចម្រៀងពីដើមៗដោយរូបលោកយល់ឃើញថាមានភាពពិរោះរណ្តំ រួមទាំងអត្ថន័យ ចង្វាក់ បទភ្លេង ទំនុកច្រៀង និងពាក្យកាព្យចុងជួនល្អជាងបទបច្ចុប្បន្ន ។

ចំណាប់អារម្មណ៏លោក ប៉ុក ប៊ុណ្ណាត ជាយុវជនរស់នៅសង្កាត់ដង្កោ រាជធានីភ្នំពេញ

លោកបានបន្តថា វាអាចបញ្ជាក់យ៉ាងច្បាស់ពីលក្ខណៈពិត និងស្នាដៃរបស់ខ្មែរសុទ្ធសាធ ពោលគឺមិនមានការថត ចម្លងពីបរទេសដូចពេលបច្ចុប្បន្ននោះទេ។ ម្យ៉ាងវិញទៀតបទចម្រៀងដែលបានតែងឡើងពីដើមទាំងនោះបានឆ្លុះ បញ្ចាំងពីអត្តចរិតសុភាពរាបសារបស់ជនជាតិខ្មែរ។ លោកបានបន្តទៀតថា ការសម្តែងរូបភាពវីដេអូ (Karaoke) គួរបង្ហាញពីភាពថ្លៃថ្នូរ និងសុច្ចរិតភាពរបស់ប្រជាជនខ្មែរ ចៀសវាងពីការបង្ហាញពីការកាប់ចាក់ ជើងកាងបងតូចបងធំ ដែលជាការតែងឡើងរបស់ផលិតកម្មបច្ចុប្បន្នមួយ ចំនួន ជាហេតុធ្វើឱ្យមានការប៉ះពាល់ និងបំពុលបរិយាកាសដល់យុវជនជំនាន់ក្រោយ។

លោកក៏បានបញ្ជាក់បន្ថែមថា រូបលោកចង់ឃើញយុវជនជំនាន់ក្រោយបន្តអភិរក្ស និងគាំទ្របទចម្រៀងពីដើម និង មិនចង់ឃើញមានការយកបទចម្រៀងពីដើមទៅកែច្នៃដោយយកទៅបញ្ចូលគ្នាជាមួយភ្លេងបច្ចុប្បន្ន ហើយមាន DJ ច្រៀងបន្តនោះឡើយ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ស្នាដៃ និងកេរ្តិ៍ឈ្មោះអ្នកចម្រៀងជំនាន់មុន ក៏ដូចជាការយកបទ ចម្រៀងពីដើមទៅច្រៀងហើយអះអាងថាជាបទរបស់ខ្លួនទៅវិញ។

ជាចុងក្រោយលោកក៏បានសំណូមពរឱ្យបណ្តាអ្នកនិពន្ធបច្ចុប្បន្ន គួរនិពន្ធបទចម្រៀងណាដែលមានលក្ខណៈជាខ្មែរ ហើយរក្សាចង្វាក់ភ្លេងរបស់ខ្មែរដែលមានតាំងពីមុនមកដូចជាចង្វាក់រាំក្បាច់ ដែលស្ទើរតែបាត់បង់ទៅហើយនោះ ក្នុង ខណៈពេលដែលគេនិយមយកបទកន្រ្ទឹមពីសុរិន្ទមកធ្វើលំនាំតាមទៅវិញ។ គួររំលឹកផងដែរថា មរតកសំនៀងដើមនៅតែស្ថិតក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនមានវ័យចំណាស់ ជានិច្ច ប៉ុន្តែក៏មានយុវជនមួយចំនួននិយមស្តាប់ និងគាំទ្របទចម្រៀងពីដើមដែរ បើទោះបីជាម្ចាស់បទទាំងនោះលា ចាកលោកទៅហើយក្តី។

 

ដោយ៖ យុវជន ហៀង ពិសិដ្ឋ សិក្ខាកាម Citizen Journalist -ADS 2.0_PNP 4. បណ្តាញភ្នំពេញ


រាល់អត្ថបទខាងលើគឺជាគំនិតរបស់អ្នកសរសេរទៅលើប្រធានបទនេះ វាមិនឆ្លុះបញ្ចាំងគំនិតរបស់ YCC ឬក៏ម្ចាស់ជំនួយឡើយ

Clock


Home