ស្វាយរៀង:នៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១២ មានការប្រកាសលទ្ធផលការជ្រើសរើសយុវជនតំណាងឃុំ និងការបណ្ដុះបណ្ដាលដល់បេក្ខជនដែលបានជ្រើសរើសចំនួន៣រូបស្ដីពី ការរៀបចំផែនការ យុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍សហគមន៍ពីក្រុមប្រឹក្សាយុវជនកម្ពុជា។
ជាលទ្ធផលយើងបានជ្រើសរើសបានបេក្ខជនដែលមានឈ្មោះដូចជា កញ្ញា វ៉ាន់ ឌី កញ្ញា ហាំ រត័្នបូផា និងលោក នង សាម៉ុន ។
លោក កើត សុវណ្ណឌី ប្រធានសាខាក្រុមប្រឹក្សាយុវជនកម្ពុជាខេត្តស្វាយរៀងបាន បញ្ជាក់ថាយុវជនទាំង ៣ នាក់នេះ និងតម្រូវឲ្យធ្វើការប្រកួតប្រជែងដើម្បីក្លាយជាយុវជន តំណាងឃុំនៅដើមខែកញ្ញាខាងមុខនេះ។ លោកបានបន្តទៀតថា ការដែលរៀបចំការជ្រើសរើសយុវជនតំណាងឃុំនេះក្នុងគោល បំណង បណ្ដុះភាពជាអ្នកដឹកនាំ និងលើកទឹកចិត្តឲ្យមានការចូលរួមរបស់យុវជន ក្នុងការ អភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន។ មានយុវជនតំណាងឃុំ សង្កាត់អាចជួយការងារក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការដោះស្រាយបញ្ហា ដែលកើតមាននៅក្នុងសហគមន៍ ព្រមទាំងលើកកំពស់ ការយល់ដឹងរបស់យុវជន និងប្រជាពលរដ្ឋ ពីរបៀបបោះឆ្នោះទៀតផង។

សកម្មភាពបណ្ដុះបណ្ដាលដល់បេក្ខជន កញ្ញា វ៉ាន់ ឌី
កញ្ញា វ៉ាន់ ឌី ជាបេក្ខជនឈឈ្មោះបានមានចំណាប់អារម្មណ៍នាងសប្បាយចិត្តណាស់ ដែលបានឈឈ្មោះជាយុវជនតំណាងឃុំកញ្ញាបានប្ដេជ្ញាថា និងជួយអភិវឌ្ឍន៍សហគមន៍ ឲ្យមានការរីកចម្រើន ហើយរាល់បញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ ផ្ដល់ដំណឹងដល់ ក្រុមប្រឹក្សានិងជួយរកដំណោះស្រាយ ព្រមទាំងចំណាយពេលវេលាសម្រាប់ការអភិវឌ្ឍន៍ ភូមិ ឃុំនេះឲ្យប្រសើរឡើងតាមរយះការចូលរួមធ្វើការងារស្ម័គ្រចិត្តជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ។ គួរបញ្ជាក់ផងដែរថា ការជ្រើសរើសយុវជនតំណាងឃុំនេះ ជាលើកទី ២ ហើយដែលបាន ធ្វើនៅក្នុងខេត្តស្វាយរៀងដែលកម្មវិធីលើកទីមួយមានការឧបត្ថម្ភនិងគាំទ្រពី(USAID)តាមរយះ IRIនិងលើកទី២ នេះមានការគាំទ្រនិងឧបត្ថម្ភដោយគម្រោង (LSU) ប្រទេសស៊ុយអែត ។
ដោយ៖ កញ្ញា ជា សុបញ្ញា (ADS 2.0 ) ជំនាន់ទី 3







2013 (5)














All News